ព្រះត្រៃបិដក ភាគ ៧៣

ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​សោមនស្ស បាន​ថ្វាយ​ផ្លែ​ឈូក​នោះ ចំពោះ​ព្រះពុទ្ធ ព្រះសម្ពុទ្ធ​ជា​សាស្ដា ទ្រង់​មាន​វណ្ណៈ​ដូច​មាស ទ្រង់​ញ៉ាំង​បីតិ​ខ្ញុំ​ឲ្យ​កើត ទ្រង់​នាំមក​នូវ​សេចក្តី​សុខ​ដល់​ខ្ញុំ​ក្នុង​បច្ចុប្បន្ន គួរ​ទទួល​នូវ​គ្រឿងបូជា ទ្រង់​ឋិតនៅ​នាអាកាស ហើយ​សម្ដែង​គាថា​នេះ​ថា កុលបុត្ត​នេះ នឹង​មិនទៅ​កាន់​ទុគ្គតិ អស់​មួយ​សែន​កប្ប ដោយ​ផល​នៃ​ការ​ថ្វាយ​ផ្លែ​ឈូក​នេះ​ផង ដោយ​ផល​នៃ​ការ​តម្កល់ទុក​នូវ​ចេតនា​នេះ​ផង។ ព្រោះ​កុសល​មូល​នោះ​ឯង ខ្ញុំ​បាន​សោយ​សម្បត្តិ​ទាំងឡាយ ហើយ​បាន​ដល់​នូវ​ព្រះនិព្វាន ជា​ស្ថាន​មិន​ញាប់ញ័រ ខ្ញុំ​លះ​ចោលការ​ឈ្នះ និង​ការ​ចាញ់។ ក្នុង​កប្ប​ទី ៧០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ឈ្មោះ​សុ​មង្គ​លៈ ទ្រង់​បរិបូណ៌​ដោយ​កែវ​ទាំង ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ផល​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ផល​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637642209943415477
ទៅកាន់ទំព័រ៖