ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៤១ អំពី​កប្ប​នេះ ខ្ញុំ​កើតជា​ក្សត្រ​ចក្រ​ពតិ្ត ឈ្មោះ​វរុណៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
 បានឮ​ថា ព្រះ​គន្ធ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ គន្ធ​បុប្ផិ​យត្ថេ​រាប​ទាន។


បទុម​បូ​ជកត្ថេ​រាប​ទាន ទី១០


 [៣០] មាន​ភ្នំ ១ ឈ្មោះ​គោត​មៈ នៅ​ព្រៃ​ហិមពាន្ត ដេរដាស​ដោយ​ឈើ​ផ្សេងៗ ជាទី​អាស្រ័យ​នៅ​នៃ​ពួក​ភូត​ច្រើន។ ខ្ញុំ​បាន​សាង​អាស្រម ត្រង់​កណ្ដាល​ភ្នំ​នោះ មាន​ពួក​សិស្ស​ចោមរោម តែង​នៅក្នុង​អាស្រម (ខ្ញុំ​បបួល​ពួក​សិស្ស​ថា)
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637642210926695938
ទៅកាន់ទំព័រ៖