ព្រះត្រៃបិដក ភាគ ៧៣
និងដុតបំផ្លាញកិលេសទាំងឡាយ មានចិត្តនឹងក្នុងអារម្មណ៍តែមួយ មានចិត្តតម្កល់មាំ នឹងបាននាមថាសោភិតៈ ជាសាវ័កនៃព្រះសាស្តា។ ខ្ញុំបានដុតបំផ្លាញកងកិលេសហើយ ភពទាំងពួង ខ្ញុំបានដកចេញហើយ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។ ក្នុងកប្បទី ៥០.០០០ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ៧ ជាតិ ព្រះនាមសមុគ្គតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវទាំង ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះសោភិតត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សោភិតត្ថេរាបទាន។
សុទស្សនត្ថេរាបទាន ទី២
[៣២] ពួកឈើមិលក្ខុមានផ្លែ នៅក្បែរឆ្នេរស្ទឹងដ៏ធំ ខ្ញុំកំពុងស្វែងរកឈើនោះ បានឃើញព្រះលោកនាយក។
ID: 637642212287638375
ទៅកាន់ទំព័រ៖