ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ១១៨ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ខ្លឹមចន្ទន៍ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ១១៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៣ ជាតិ ព្រោះ​នាម​រោហិណី​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិ​ញ្ញ ៦ នេះ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ចន្ទ​នបូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ចន្ទ​នបូ​ជកត្ថេ​រាប​ទាន។
ចប់ ភាណវារៈ ទី៨។


បុប្ផ​ឆទ​និ​យត្ថេ​រាប​ទាន ទី៤


 [៣៤] មាន​ព្រាហ្មណ៍​ម្នាក់ មាន​នាម​សុ​នន្ទៈ ជា​អ្នកចេះ​ចប់​មន្ត ស្វាធ្យាយមន្ត គួរ​គេ​សូម​បាន បាន​បួងសួង​នូវ​យញ្ញ ឈ្មោះ​វា​ជបេយ្យៈ។ កាលនោះ ព្រះលោកវិទូ​ជា​អគ្គបុរស ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ប្រកបដោយ​សេចក្ដី​ករុណា ទ្រង់​ស្វែងរក​នូវ​គុណ អនុគ្រោះ​ដល់​ពួក​ជន ស្ដេច​ចង្រ្កម​នាអាកាស។
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637642213338420367
ទៅកាន់ទំព័រ៖