ព្រះត្រៃបិដក ភាគ ៧៣
បានឮថា ព្រះរហោសញ្ញិកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។
ចប់ រហោសញ្ញិកត្ថេរាបទាន។
ចម្បកបុប្ផិយត្ថេរាបទាន ទី៦
[៣៦] (ព្រះសម្ពុទ្ធ) ទ្រង់រុងរឿងដូចផ្កាកណិការ ទ្រង់គង់នៅនាចន្លោះភ្នំ ញ៉ាំងទិសទាំងពួង ឲ្យភ្លឺដូចផ្កាយព្រឹក មាណពបីនាក់ ជាអ្នកសិក្សាជំនាញក្នុងសិល្បសាស្រ្តរបស់ខ្លួន នាំគ្នារែកអម្រែកដើរមកអំពីក្រោយខ្ញុំ ខ្ញុំបានយកផ្កាទាំង ៧ ដែលតាបសដាក់ក្នុងកញ្ចប់នោះ ហើយថ្វាយផ្កាទាំងនោះ ចំពោះញាណ របស់ព្រះវេស្សភូសម្មាសម្ពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃញាណបូជា។ ក្នុងកប្បទី ២៩ អំពីកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាមវិហតាភាសៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។
ID: 637642214737326009
ទៅកាន់ទំព័រ៖