ព្រះត្រៃបិដក ភាគ ៧៣
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះចម្បកបុប្ផិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការ ដូច្នេះ។
ចប់ ចម្បកបុប្ផិយត្ថេរាបទាន។
អត្ថសន្ទស្សកត្ថេរាបទាន ទី៧
[៣៧] ខ្ញុំអង្គុយនៅក្នុងរោងធំ បានឃើញ (ព្រះបទុមុត្តរៈ) ជាលោកនាយក ទ្រង់អស់អាសវៈ ទ្រង់ដល់នូវពលធម៌ មានភិក្ខុសង្ឃចោមរោម។ (ខ្ញុំសរសើរថា) ភិក្ខុសង្ឃទាំងមួយសែនអង្គ សុទ្ធតែជាអ្នកបានវិជ្ជា ៣ អភិញ្ញា ៦ មានឫទ្ធិច្រើន តែងចោមរោមព្រះសម្ពុទ្ធ អ្នកណាឃើញហើយ នឹងមិនជ្រះថ្លាបាន។ (ក្នុងលោក) ព្រមទាំងទេវលោក ឥតមានញាណណា នឹងប្រៀបផ្ទឹមក្នុងញាណព្រះសម្ពុទ្ធបានឡើយ អ្នកណាឃើញព្រះសម្ពុទ្ធមានញាណរកទីបំផុតគ្មានហើយ នឹងមិនជ្រះថ្លាបាន។
ID: 637642215046388441
ទៅកាន់ទំព័រ៖