ព្រះត្រៃបិដក ភាគ ៧៣

ម្យ៉ាងទៀត សាវ័ក​ទាំងឡាយ សម្ដែង​នូវ​ធម្មកាយ ជាទី​កើត​នៃ​រតនៈ​តែប៉ុណ្ណោះ តែ​មិន​អាច​ឲ្យ​ព្រះសម្ពុទ្ធ​កម្រើក​បានទេ អ្នកណា​ឃើញ​ហើយ នឹង​មិន​ជ្រះថ្លា​បាន។ នារទ​បុរស គឺ​ខ្ញុំ​នោះ ដើរទៅ​ពី​ខាងមុខ ហើយ​ពោល​សរសើរ នូវ​ព្រះ​បទុមុ​ត្ត​រៈ​សម្មាសម្ពុទ្ធ ទ្រង់​ឥតមាន​បុគ្គល​ផ្ចាល​ផ្ចាញ់​បាន ដោយ​គាថា​ទាំង ៣ នេះ។ ដោយចិត្ត​ជ្រះថ្លា​នោះ​ផង ដោយ​ការ​ស្និទ្ធស្នាល​នឹង​ព្រះពុទ្ធ​ជា​ម្ចាស់​ផង ខ្ញុំ​មិនដែល​ទៅ​កើត​ក្នុង​ទុគ្គតិ អស់​មួយ​សែន​កប្ប។ ក្នុង​កប្ប​ទី ១៣០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ក្សត្រ​ចក្រពត្តិ ព្រះនាម​សុ​មិត្តៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អត្ថ​សន្ទស្ស​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អត្ថ​សន្ទស្ស​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637642215333419920
ទៅកាន់ទំព័រ៖