ព្រះត្រៃបិដក ភាគ ៧៣

ឯក​រំ​សនិ​យត្ថេ​រាប​ទាន ទី៨


 [៣៨] ខ្ញុំ​ឈ្មោះ​នារ​ទៈ តែ​គេ​ស្គាល់​ខ្ញុំ​ថា កេស​វៈ​វិញ ខ្ញុំ​កំពុង​ស្វែងរក​កុសល អកុសល ក៏បាន​ទៅកាន់​សំណាក់​ព្រះពុទ្ធ​ជា​ម្ចាស់។ ព្រះ​អត្ថ​ទស្សី​មហាមុនី មានព្រះហឫទ័យ​ប្រកបដោយ​មេត្តាករុណា ព្រះ​ចក្ខុ​មសម្ពុទ្ធ​អង្គ​នោះ ទ្រង់​ញ៉ាំង​សត្វ​ឲ្យ​ស្រុះស្រួល ហើយ​ទ្រង់​តែង​សម្តែង​ធម៌ (ចំពោះ​សត្វ)។ ខ្ញុំ​បាន​ញ៉ាំង​ចិត្ត​របស់​ខ្លួន​ឲ្យ​ជ្រះថ្លា ហើយ​ធ្វើ​អញ្ជលី​លើ​សិរ្សៈ ថ្វាយបង្គំ​ព្រះ​សាស្តា រួច​ឈមមុខ​ទៅកាន់​បាចីន​ទិស ចៀសចេញ​ទៅ។ ក្នុង​កប្ប​ទី ១១៧ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ជា​ម្ចាស់ផែនដី ព្រះនាម​អមិត្ត​តប​នៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯក​រំ​សនិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯក​រំ​សនិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637642215706388717
ទៅកាន់ទំព័រ៖