ព្រះត្រៃបិដក ភាគ ៧៣

ឆត្ត​វគ្គ ទី១៥
អធិ​ឆត្តិ​យត្ថេ​រាប​ទាន ទី១


 [៤១] កាល​ព្រះមានព្រះភាគ ព្រះនាម​អត្ថ​ទស្សី ទ្រង់​ប្រសើរ​ជាង​ពួក​នរៈ ទ្រង់​បរិនិព្វាន​ហើយ ខ្ញុំ​បាន​ឲ្យ​គេ​ធ្វើ​ឆត្ររួត ហើយ​ឲ្យ​លើកឡើង​ត្រង់​ព្រះ​ស្តូប។ ខ្ញុំ​បាន​មក​នមស្ការ​ព្រះ​លោកនាយ​កសព្វៗ កាល ហើយ​ធ្វើ​គ្រឿង​ប្រក់​ដោយ​ផ្កា លើកឡើង​តម្កល់​ពី​ខាងលើ​ឆត្រ។ ក្នុង​កប្ប​ទី ១១៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​សោយ​ជា​ទេវរាជ ខ្ញុំ​មិនដែល​ទៅ​កើតជា​មនុស្ស​ម្ដង​ឡើយ នេះ​ជា​ផល​នៃ​ថូប​បូជា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អធិ​ឆត្តិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អធិ​ឆត្តិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 637642217522325869
ទៅកាន់ទំព័រ៖