ព្រះត្រៃបិដក ភាគ ៧៣
ខ្ញុំបានឃើញដើមស្រល់មានផ្ការីក (ទើបកាច់យកមក) ដោតក្រងធ្វើជាគ្រឿងប្រដាប់ក្បាល បង្អោនថ្វាយព្រះពុទ្ធ ជាលោកនាយក ចំពោះព្រះភក្រ្ត។ ក្នុងកប្ប ទី ៣០,០០០ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ១១៩ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ១៦ ជាតិ ព្រះនាមនិម្មិតៈដូចគ្នា ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះវដំសកិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វដំសកិយត្ថេរាបទាន។
ID: 637642220463263944
ទៅកាន់ទំព័រ៖