ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ពោធិព្រឹក្ស។ ក្នុង​កប្ប​ទី ៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ព្រះ​នាម​សម្ម​សិតៈ ទ្រង់​មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​កែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តម្ព​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តម្ព​បុប្ផិ​យត្ថេ​រាបទាប ។


វី​ថិ​សម្ម​ជ្ជ​កត្ថេ​រាប​ទាន ទី៣


 [៥៣] ខ្ញុំ​បានឃើញ​ព្រះពុទ្ធ ជានា​យក​នៃ​លោក កំពុង​ស្ដេច​ទៅ ដូច​ព្រះអាទិត្យ​មាន​រស្មី​ដ៏​ច្រើន កាល​រះ​ឡើង​មាន​រស្មី​ពណ៌លឿង ឬដូច​ព្រះចន្ទ​ក្នុង​ថ្ងៃទី ១៥ កើត។ ពួក​ព្រះ​ខីណាស្រព​ទាំងពួង មាន​ប្រមាណ ៦៨,០០០ ចោមរោម​ព្រះសម្ពុទ្ធ ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​នរាសភៈ។
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637642222345933655
ទៅកាន់ទំព័រ៖