ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​ឧទក​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្ដែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទក​បូ​ជា​ត្ថេ​រាប​ទាន។


នឡមា​លិ​យត្ថេ​រាប​ទាន ទី៧


 [៧] ព្រះ​បទុមុ​ត្ត​រស​ម្ពុទ្ធ ជា​ច្បង​ក្នុង​លោក ជាតា​ទិ​បុគ្គល ទ្រង់​គង់​លើ​កម្រាល​ស្មៅ មានព្រះហឫទ័យ​ស្ងប់​រម្ងាប់ ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ ខ្ញុំ​កាន់​យក​ផ្កា​បបុស ចង​ធ្វើជា​ផ្លិត បង្អោន​ថ្វាយព្រះ​ពុទ្ធ ទ្រង់​ជាធំ​ជាង​សត្វ​ជើង​ពីរ ព្រះអង្គ​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ ព្រះ​សព្វញ្ញូ​ជា​លោកនាយក ទ្រង់​ទទួល​ផ្លិត​ហើយ ទ្រង់​ជ្រាប​នូវ​តម្រិះ​របស់ខ្ញុំ ទើប​ទ្រង់​សម្តែង​គាថា​នេះ​ថា កាយ​របស់​តថាគត​រលត់ទុក្ខ​ហើយ សេចក្ដី​ក្ដៅក្រហាយ​មិន​មាន​ឡើយ យ៉ាងណាមិញ ចិត្ត​របស់​អ្នក ចូរ​រួច​ស្រឡះ​ចាក​ភ្លើង​ទាំង​បី​ប្រការ យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637642198400425357
ទៅកាន់ទំព័រ៖