ព្រះត្រៃបិដក ភាគ ៧៣
កាលព្រះលោកនាយកកំពុងយាងទៅ ខ្ញុំមានចិត្តជ្រះថ្លា បានបោសថ្នល់នោះ ហើយលើកនូវទង់ជ័យក្នុងទីនោះ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទង់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយទង់។ ក្នុងកប្បទី ៤ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចព្រះនាមសុធជៈ ទ្រង់មានកម្លាំងច្រើន ទ្រង់បរិបូណ៌ដោយអាការៈទាំងពួង។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះវីថិសម្មជ្ជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ វីថិសម្មជ្ជកត្ថេរាទាន។
កក្ការុបូជកត្ថេរាបទាន ទី៤
[៥៤] ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធជានាយក ព្រះនាមសិខី ខ្ញុំកាន់យកផ្កាល្ពៅ បង្អោនថ្វាយព្រះពុទ្ធ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។
ID: 637642222650933550
ទៅកាន់ទំព័រ៖