ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៩ អំពីកប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៧ ជាតិ ទ្រង់មានកម្លាំងច្រើន ទ្រង់ឧត្តម បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះកក្ការុបូជកត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កក្ការុបូជកត្ថេរាបទាន។
មន្ទារវបុប្ផបូជកត្ថេរាបទាន ទី៥
[៥៥] ខ្ញុំជាទេវបុត្ត បានបូជាចំពោះព្រះពុទ្ធជានាយក ព្រះនាមសិខី ខ្ញុំបានបូជាចំពោះព្រះពុទ្ធដោយផ្កាមន្ទារវៈ។ ផ្កាកម្រងទិព្វ ជាគ្រឿងប្រក់លើព្រះតថាគត អស់ ៧ ថ្ងៃ ពួកជនទាំងអស់មកចួបជុំគ្នាហើយ នមស្ការព្រះតថាគត។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថា្វយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។
ID: 637642223012496057
ទៅកាន់ទំព័រ៖