ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ១០ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ព្រះនាមជុតិន្ធរៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះមន្ទារវបុប្ផបូជកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ មន្ទារវបុប្ផបូជកត្ថេរាបទាន។
កទម្ពបុប្ផិយត្ថេរាបទាន ទី៦
[៥៦] ភ្នំឈ្មោះកុក្កុដៈ មានក្នុងទីជិតភ្នំហិមពាន្ត ព្រះពុទ្ធ ៧ ព្រះអង្គនោះ តែងគង់នៅទៀបជើងភ្នំនោះ ខ្ញុំបានឃើញដើមកទម្ព ដែលមានផ្ការីកស្គុះស្គាយ ដូចព្រះអាទិត្យរះឡើង ទើបកាន់យកដោយដៃទាំងពីរ ហើយរោយរាយថ្វាយព្រះពុទ្ធទាំង ៧ អង្គ។
ID: 637642223467964741
ទៅកាន់ទំព័រ៖