ព្រះត្រៃបិដក ភាគ ៧៣

ចំណែកខាង​ខ្ញុំ ឃើញ​ហេតុ​អស្ចារ្យ​ចម្លែក គួរ​ជាទី​ព្រឺរោម​នោះ​ហើយ ក៏​កាន់​យក​នូវ​ផ្កា​ខ្ទឹង រោយរាយ​លើ​ផ្លូវ​ដែល​ព្រះអង្គ​ស្តេច​ទៅ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​រោយរាយ​ផ្កា ដោយចិត្ត​ជ្រះថ្លា​នោះ ខ្ញុំ​មិនដែល​ទៅ​កើត​ក្នុង​ទុគ្គតិ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​មហា​រថៈ ទ្រង់​មាន​កម្លាំង​ច្រើន បរិបូណ៌​ដោយ​កែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​នា​គបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នា​គបុប្ផិ​យត្ថេ​រាប​ទាន។


បុ​ន្នា​គបុប្ផិ​យត្ថេ​រាប​ទាន ទី៩


 [៥៩] ខ្ញុំ​ជា​នាយ​ព្រាន បាន​ចូល​ទៅ​នៅ​អាស្រ័យ​ក្នុង​ព្រៃធំ បានឃើញ​ដើម​បុន្នាគ​ព្រឹក្ស ដែល​មាន​ផ្ការីក​ស្គុះស្គាយ ហើយ​នឹករលឹក​ចំពោះ​ព្រះពុទ្ធ ជា​បុគ្គល​ដ៏​ប្រសើរ។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637642224438277238
ទៅកាន់ទំព័រ៖