ព្រះត្រៃបិដក ភាគ ៧៣
ខ្ញុំបេះផ្កានោះ ដែលមានក្លិនក្រអូបយ៉ាងក្រៃលែង ហើយធ្វើជាព្រះស្តូបលើផ្នូរខ្សាច់ បូជាចំពោះព្រះពុទ្ធ។ ក្នុងកប្បទី ៩២ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានបូជាផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ខ្ញុំបានកើតជាស្តេចចក្រពត្តិ ១ អង្គ ព្រះនាមតមោនុទៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយកែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះបុន្នាគបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ បុន្នាគបុប្ផិយត្ថេរាបទាន។
កុមុទទាយកត្ថេរាបទាន ទី១០
[៦០] មានស្រះកើតឯងដ៏ធំ ក្នុងទីជិតភ្នំហិមពាន្ត ជាស្រះដេរដាសដោយឈូក និងឧប្បល ព្រោងព្រាតដោយផ្កាឈូកស។
ID: 637642224772496071
ទៅកាន់ទំព័រ៖