ព្រះត្រៃបិដក ភាគ ៧៣

ទេវតា​ណាមួយ អាស្រ័យ​ដើមឈើ ទេវតា​ទាំងអស់​នោះ មក​ប្រជុំ​គ្នា (ដោយ​បំណង​ថា) ពួក​យើង​នឹង​ស្ដាប់​នូវ​ពុទ្ធវចនៈ ដែ​លញុំាង​ទាយក​ឲ្យ​រីករាយ។ ឯព្រះមានព្រះភាគ មាន​ពួក​ទេវតា​ចោមរោម ទ្រង់​គង់​លើ​កម្រាល​នោះ ទ្រង់​ញុំាង​ទាយក​ឲ្យ​រីករាយ ហើយ​សម្ដែង​នូវ​គាថា​ទាំងនេះ​ថា កុលបុត្ត​នេះ នឹង​កើតជា​ស្ដេច​ចក្រ​ពតិ្ត មាន​នាម​ថា​សុ​ព្វ​តរាជ ដោយ​ការ​ថ្វាយ​នូវ​ផ្លិត​នេះ​ផង ដោយ​ការ​តម្កល់ចិត្ត​ផង កុលបុត្ត​នោះ ជា​បុគ្គល​ត្រូវ​កុសល​មូល​ដាស់តឿន​ហើយ នឹង​បាន​ជា​ស្ដេច​ចក្រ​ពតិ្ត​ទៀត មាន​នាម​ថា​មា​លុត​រាជ ដោយ​សេស​ផល​នៃ​កម្ម​នោះ។ ក្នុង ១ សែន​កប្ប កុលបុត្ត​នេះ មិនដែល​ទៅកាន់​ទុគ្គតិ ដោយ​ការ​ថ្វាយ​ផ្លិត​នេះ​ផង ដោយ​ការរាប់​អាន​ដ៏​ធំ​ទូលាយ​ផង។ ក្នុង ៣០.០០០កប្ប នឹង​បាន​ជា​ក្សត្រ ៣៨ ជាតិ ក្សត្រ​ទាំងនោះ ព្រះនាម​ថា​សុ​ព្វ​តរាជ ក្នុង ២៩.០០០កប្ប បាន​ជា​ក្សត្រ ៨ ជាតិ ទ្រង់ព្រះ​នាម​មា​លុត​រាជ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637642198658706977
ទៅកាន់ទំព័រ៖