ព្រះត្រៃបិដក ភាគ ៧៣

សុត្តន្ត​បិដក
ខុទ្ទកនិកាយ អបទាន
ទុតិយភាគ
----
ភិ​ក្ខ​ទាយិ​វគ្គ ទី១១
ភិ​ក្ខ​ទាយ​កត្ថេ​រាប​ទាន ទី១
 [១] ខ្ញុំ​បានឃើញ​ព្រះសម្ពុទ្ធ​មាន​វណ្ណៈ​ដូច​មាស ទ្រង់​គួរ​ទទួល​គ្រឿងបូជា ទ្រង់​ចេញ​ចាក​ព្រៃធំ គឺ​តណ្ហា មកកាន់​ព្រះនិព្វាន។ ខ្ញុំ​ទៅតាម​ស្នាមព្រះ​បាទា​នៃ​ព្រះពុទ្ធ ទ្រង់​ញ៉ាំង​ជន​ឲ្យ​រលត់ទុក្ខ ហើយ​បាន​ថ្វាយ​ភិក្ខា​មួយ​វែក ដល់​ព្រះមហេសី ព្រះនាម​សិទ្ធត្ថៈ ទ្រង់​មាន​ប្រាជ្ញា មានព្រះហឫទ័យ​ស្ងប់​រម្ងាប់ មាន​ព្យាយាម​ច្រើន ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ សេចក្ដីត្រេកអរ​របស់ខ្ញុំ មាន​ប្រមាណ​ច្រើន ចំពោះ​ព្រះពុទ្ធ ជា​អាទិច្ចពន្ធុ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ភិក្ខា។
ទំព័រទី ១ | បន្ទាប់
ID: 637642192750268811
ទៅកាន់ទំព័រ៖