ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ១៥ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្ដិ ៧ ជាតិ ជាធំជាងជន ព្រះនាមសហស្សរថ ទ្រង់មានកម្លាំងច្រើន។ បដិសម្កិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្ដិហើយ។
បានឮថា ព្រះកុមុទមាលិយត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ កុមុទមាលិយត្ថេរាបទាន។
និស្សេណីទាយកត្ថេរាបទាន ទី២
[៧២] ខ្ញុំបានឲ្យគេធ្វើជណ្ដើរ សម្រាប់ឡើងកាន់ប្រាសាទ ថ្វាយព្រះមានព្រះភាគ ព្រះនាមកោណ្ឌញ្ញៈ ជាទីពឹងនៃសត្វលោក ទ្រង់ប្រកបដោយតាទិគុណ។ ខ្ញុំបានបំពេញសម្បទា (នៃបុណ្យ) ដោយសេចក្ដីជ្រះថ្លានៃចិត្ដនោះ ទើបខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនានៃព្រះសម្មាសម្ពុទ្ធ។
ID: 637642229765627760
ទៅកាន់ទំព័រ៖