ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​ឧទ​បាន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទ​បាន​ទាយ​កត្ថេ​រាប​ទាន។


សីហា​សន​ទាយ​កត្ថេ​រាប​ទាន ទី៥


 [៧៥] កាល​ព្រះពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ ជានា​យក ជាទី​ពឹង​នៃ​លោក បរិនិព្វាន​ហើយ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ថ្វាយ​សីហាសនៈ។ សេចក្តី​ពិត ជន​មាន​ប្រមាណ​ច្រើន​នាក់ បាន​នូវ​សេចក្តី​សុខ​ក្នុង​បរលោក ហើយ​រំលត់ទុក្ខ​បាន ព្រោះ​ធ្វើ​នូវ​ការ​បូជា​ដោយ​គ្រឿងក្រអូប និង​ផ្កាកម្រង​ជាច្រើន ក្នុង​ទី​បរិនិព្វាន​នោះ។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ថ្វាយបង្គំ​នូវ​ពោធិព្រឹក្ស​ដ៏​ឧត្តម ខ្ញុំ​មិនទៅ​កើត​ក្នុង​ទុគ្គតិ​អស់​មួយ​សែន​កប្ប ព្រោះ​កុសល​នេះ។ ក្នុង​កប្ប​ទី ១៥.០០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ៨ ជាតិ ព្រះ​នាម​សីលុ​ច្ច​យៈ​ដូចគ្នា។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១០៥ | បន្ទាប់
ID: 637642230792814825
ទៅកាន់ទំព័រ៖