ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្ប ទី ៧០០ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពតិ្ត ព្រះនាមសន្និព្វាបកៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិរមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះអាសនុបដ្ឋាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អាសនុបដ្ឋាយកត្ថេរាបទាន។
ពិឡាលិទាយកត្ថេរាបទាន ទី៩
[៩] ខ្ញុំនៅជិតព្រៃហិមពាន្ត អង្គុយលើកម្រាលស្លឹកឈើ ក្នុងកាលនោះ ខ្ញុំមានសេចក្ដីជាប់ចំពាក់ក្នុងគ្រឿងទទួលទាន ដូចបុរសល្មោភដេក។ ខ្ញុំកំពុងជីកមើមដំឡូងជ្វា និងដំឡូងវល្លិផង ដំឡូងដៃខ្លា និងដំឡូងជ្រូកផង ខ្ញុំនាំមកនូវផ្លែពុទ្រា ផ្លែក្រខុប និងផ្លែព្នៅ ដែលខ្ញុំតាក់តែងហើយ។ ព្រះលោកវិទូ ទ្រង់ព្រះនាមបទុមុត្តរៈ គួរទទួលគ្រឿងបូជា ទ្រង់ជ្រាបនូវតម្រិះរបស់ខ្ញុំ ទើបនិមន្តមកកាន់សំណាក់ខ្ញុំ។
ID: 637642199450425323
ទៅកាន់ទំព័រ៖