ព្រះត្រៃបិដក ភាគ ៧៣

 បានឮ​ថា ព្រះ​តិ​កិ​ច្ឆ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តិ​កិ​ច្ឆ​កត្ថេ​រាប​ទាន។


សង្ឃុបដ្ឋាក​ត្ថេ​រាប​ទាន ទី១០


 [៨០] ខ្ញុំ​ជា​អារាមិកជន (អ្នក​ទំនុកបម្រុង​អារាម ឬញោមវត្ត) ក្នុង​សំណាក់​ព្រះមានព្រះភាគ ព្រះនាម​វេស្ស​កូ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​បម្រើ​ព្រះសង្ឃ​ដ៏​ឧត្តម។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​គ្រានោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​បុញ្ញកម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការបម្រើ។ ក្នុង​កប្ប​ទី ៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រ​ពតិ្ត ៧ ជាតិ ព្រះ​នាម​សមោ​ត្ថ​កៈ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិ​បតិ្តហើយ។
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637642232611721070
ទៅកាន់ទំព័រ៖