ព្រះត្រៃបិដក ភាគ ៧៣

កោ​តុម្ព​រិ​យត្ថេ​រាប​ទាន ទី៣


 [៨៣] ខ្ញុំ​មានចិត្ត​រីករាយ ចូល​ទៅ​រក​ព្រះ​សិខី​សម្ពុទ្ធ ទ្រង់​រុងរឿង​ដូច​ផ្កា​កណិការ ដែល​គង់នៅ​ត្រង់​ចន្លោះភ្នំ ដូចជា​សមុទ្រ​ប្រមាណ​មិនបាន ឬដូច​ផែនដី​ដ៏​ក្រាស់ ព្រះអង្គ​មាន​ពួក​ទេវតា​ហែហម​ហើយ ទ្រង់​ដូចជា​អាជានេយ្យ​ដ៏​ប្រសើរ ទ្រង់​ជា​នរៈ​ដ៏​ឧត្តម។ ខ្ញុំ​យក​ផ្កា ៧ ទង និង​សំពត់​រោមសត្វ​ដែល​លាយ​ល្អ បូជា​ដល់​ព្រះសម្ពុទ្ធ ព្រះនាម​សិខី ជា​លោក​ពន្ធុ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​មហា​នេលៈ ទ្រង់​មាន​តេជះ​ច្រើន មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កោ​តុម្ព​រិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កោ​តុម្ព​រិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 637642233952976926
ទៅកាន់ទំព័រ៖