ព្រះត្រៃបិដក ភាគ ៧៣

ឥសិ​មុ​គ្គ​ទាយ​កត្ថេ​រាប​ទាន ទី៥


 [៨៥] ខ្ញុំ​បាន​និមន្ត​ព្រះ​បទុមុ​ត្ត​រៈ​ជានា​យក ទ្រង់​មាន​រស្មី​ដូច​ព្រះអាទិត្យ ដែល​ទើបនឹង​រះ​ឡើង ឬដូច​ព្រះអាទិត្យ​មាន​រស្មី​លឿង ទ្រង់​ល្វាសល្វន់​ដូចដើម​ថ្ងាន់​ត្រូវ​ខ្យល់។ ខ្ញុំ​ឋិតនៅ​លើ​ប្រាសាទ បាន​និមន្ត​ព្រះអង្គ​ជា​ឥសី​ដ៏​ខ្ពង់ខ្ពស់ ហើយ​ថ្វាយ​ផ្លិត​ឃ្មុំ​តូច​ដែល​មិន​មាន​មេ ដល់​ព្រះពុទ្ធ​ជា​លោក​ពន្ធុ។ ពុទ្ធ​សាវ័ក​មាន​ចំនួន ៨ សែន ខ្ញុំ​បំពេញ​បាត្រ​របស់​ពុទ្ធ​សាវ័ក​ទាំងអស់​ឲ្យ​ពេញ ម្យ៉ាងទៀត ខ្ញុំ​ប្រគេន​នូវ​វត្ថុ​ច្រើនលើស​ជាង​នោះ​ទៀត។ ខ្ញុំ​ត្រូវ​កុសល​មូល​ដាស់តឿន ខ្ញុំ​មិនដែល​ទៅ​កើត​ក្នុង​ទុគ្គតិ​អស់​មួយ​សែន​កប្ប ដោយចិត្ត​ជ្រះថ្លា​នោះ។ ក្នុង​កប្ប​ទី ៤០,០៣៨ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ព្រះនាម​មហិស​មន្តៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឥសិ​មុ​គ្គ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឥសិ​មុ​គ្គ​ទាយ​កត្ថេ​រាបទាប។

ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637642234616721406
ទៅកាន់ទំព័រ៖