ព្រះត្រៃបិដក ភាគ ៧៣

ពោធិ​ឧប​ដ្ឋា​យក​ត្ថេ​រាប​ទាន ទី៦


 [៨៦] ខ្ញុំ​ជា​អ្នក​វាយ​សម្ភោរ ក្នុង​នគរ​រម្ម​វតី បាន​ទៅ​ប្រកប​ការបម្រើ​ជានិច្ច នូវ​ដើមពោធិ​ព្រឹក្ស​ដ៏​ប្រសើរ។ ខ្ញុំបម្រើ​ល្ងាច​ព្រឹក ត្រូវ​កុសល​មូល​ដាស់តឿន​ហើយ ក្នុង​កប្ប​ទី ១,៨០០ ខ្ញុំ​មិនដែល​ទៅ​កើត​ក្នុង​ទុគ្គតិ។ ក្នុង​កប្ប​ទី ១,៥០០ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ជាធំ​ជាង​ជន មាន​ព្រះនាម​ទម​ថៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ពោធិ​ឧប​ដ្ឋា​យក​ត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ពោធិ​ឧប​ដ្ឋា​យក​ត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 637642234962658614
ទៅកាន់ទំព័រ៖