ព្រះត្រៃបិដក ភាគ ៧៣
ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្លែឈើ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែឈើ។ ក្នុងកប្បទី ៥៧ អំពីកប្បនេះ ខ្ញុំបានកើតជាស្ដេចចក្រពត្តិ ព្រះនាមឧបនន្ទ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ។
បានឮថា ព្រះតិន្ទុកទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ តិន្ទុកទាយកត្ថេរាបទាន។
គិរិនេលមុដ្ឋិបូជកត្ថេរាបទាន ទី៨
[៩៨] ព្រះជិនស្រីមានព្រះភាគ ព្រះនាមសុមេធៈ ជាច្បងក្នុងលោក ជានរាសភៈ ទ្រង់តាំងព្យាយាម ដើម្បីអនុគ្រោះពួកសត្វជាន់ក្រោយ។ ព្រះសុមេធៈអង្គនោះ ជាធំជាងសត្វជើងពីរ ទ្រង់មិនញាប់ញ័រដោយលោកធម៌ ស្ដេចកំពុងចង្រ្កម ខ្ញុំបូជាផ្កាគិរិនេលព្រឹក្សមួយក្ដាប់ ដល់ព្រះសម្ពុទ្ធ។
ID: 637642247649102333
ទៅកាន់ទំព័រ៖