ព្រះត្រៃបិដក ភាគ ៧៣

មិនេ​លបុប្ផិ​យត្ថេ​រាប​ទាន ទី២


 [១០២] ព្រះមានព្រះភាគ ព្រះនាម​សិខី ទ្រង់​មាន​វណ្ណៈ​ដូច​មាស មាន​រស្មី​ច្រើន មាន​ពន្លឺ​ដ៏​ប្រសើរ មាន​មេត្តាចិត្ត មាន​ព្រះ​ស្មារតី ស្ដេច​ទៅកាន់​ទី​ចង្រ្កម។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ សរសើរ​នូវ​ញាណ​ក៏​ឧត្តម ហើយ​យក​នូវ​ផ្កា​មិនេ​លព្រឹ​ក្ស ទៅ​បូជា​ដល់​ព្រះសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២៩ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​សុ​មេឃ​ឃនៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​មិនេ​លបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ មិនេ​លបុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637642249749415117
ទៅកាន់ទំព័រ៖