ព្រះត្រៃបិដក ភាគ ៧៣

កឹក​ណិ​កបុប្ផិ​យត្ថេ​រាប​ទាន ទី៣


 [១០៣] ព្រះ​សព្វញ្ញូ​លោកនាយក ប្រាដក​ស្មើដោយ​គ្រឿងបូជា ជា​វិការៈ​នៃ​មាស ព្រះ​លោកនាយក ស្ដេច​ចុះ​កាន់​ទឹកស្រះ ហើយ​ទ្រង់​ស្រង់។ ខ្ញុំ​មានចិត្ត​ត្រេកអរ មានចិត្ត​រីករាយ កាន់​យក​នូវ​ផ្កា​កណ្ដឹង ទៅ​បូជា​ដល់​ព្រះ​វិបស្សី ជាធំ​ជាង​សត្វ​ជើង​ពីរ ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ព្រះនាម​ភិម​រថ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កឹក​ណិ​កបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កឹក​ណិ​កបុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637642250103164771
ទៅកាន់ទំព័រ៖