ព្រះត្រៃបិដក ភាគ ៧៣

និ​គ្គុ​ណ្ឌិ​បុប្ផិ​យត្ថេ​រាប​ទាន ទី៥


 [១០៥] ខ្ញុំ​ជា​អារាមិកជន​របស់​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី បាន​យក​ផ្កាឈើ​ភ្លើង ទៅ​បូជា​ដល់​ព្រះពុទ្ធ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៣៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ជាធំ​ជាង​ជន ព្រះនាម​មហា​បតា​បៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​និ​គ្គុ​ណ្ឌិ​បុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ និ​គ្គុ​ណ្ឌិ​បុប្ផិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637642250742696052
ទៅកាន់ទំព័រ៖