ព្រះត្រៃបិដក ភាគ ៧៣

បាន​ធិ​ទាយ​កត្ថេ​រាប​ទាន ទី២


 [១១២] ខ្ញុំ​បាន​ថ្វាយ​ស្បែកជើង ដល់​ឥសី​អ្នកមាន​មេត្តាចិត្ត មាន​តបធម៌​នៅក្នុង​ព្រៃ ចម្រើនឈាន ចម្រើន​ធម៌។ បពិត្រ​ព្រះអង្គ​ជាធំ​ជាង​សត្វ​ជើង​ពីរ ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ខ្ញុំ​តែង​បាន​ទទួល​នូវ​យាន​ជា​ទិព្វ​ដោយ​កម្ម​នោះ នេះ​ជា​ផល​នៃ​បុព្វកម្ម។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ស្បែកជើង។ ក្នុង​កប្ប​ទី ៧៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ៨ ជាតិ ព្រះនាម​សុ​យា​នៈ​ដូចគ្នា ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បាន​ធិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បាន​ធិ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637642253425508497
ទៅកាន់ទំព័រ៖