ព្រះត្រៃបិដក ភាគ ៧៣

មហា​បរិវារ​វគ្គ ទី១២
មហា​បរិវា​រត្ថេ​រាប​ទាន ទី១


 [១១] ក្នុង​កាលនោះ ព្រះមានព្រះភាគ ព្រះនាម​វិបស្សី ជា​ច្បង​ក្នុង​លោក ជា​នរាសភៈ ស្តេច​ចូល​ទៅ​ឯក្រុង​ពន្ធុ​មៈ​ជាមួយនឹង​ពួក​ភិក្ខុ ៦៨,០០០ អង្គ។ ខ្ញុំ​ចេញទៅ​អំពី​ទីក្រុង ដើរសំដៅទៅ​កាន់​ទីប​ចេតិយ បានឃើញ​ព្រះសម្ពុទ្ធ មាន​ធូលី គឺ​រាគៈ​ទៅ​ប្រាស​ហើយ ទ្រង់​គួរ​ទទួល​នូវ​គ្រឿងបូជា។ ពួក​យក្ខ ៨៤,០០០ រូប តែង​បម្រើ​ខ្ញុំ​ដោយ​គោរព ដូច​ពួក​ទេវតា​បម្រើ​ព្រះ​ឥន្រ្ទ។ គ្រានោះ ខ្ញុំ​ដើរចេញ​អំពី​លំនៅ កាន់​យក​សំពត់ រួច​ថ្វាយបង្គំ​ដោយ​សិរសា ហើយ​ថ្វាយ​សំពត់​នោះ ដល់​ព្រះមហេសី​សម្ពុទ្ធ (ដោយ​សេចក្តី​ជ្រះថ្លា​ថា) ឱព្រះពុទ្ធ​ទាំងឡាយ ឱព្រះធម៌​ទាំងឡាយ ឱសម្បទា​របស់​ព្រះ​សាស្តា​នៃ​យើង ផែនដី​នេះ​ញាប់ញ័រ ដោយ​អានុភាព​របស់​ព្រះពុទ្ធ។ ខ្ញុំ​ឃើញ​នូវ​ហេតុ​ដ៏​អស្ចារ្យ​ចំឡែក គួរ​ព្រឺរោម​នោះ ក៏​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ ជាធំ​ជាង​សត្វ​ជើង​ពីរ ទ្រង់​មិន​ញាប់ញ័រ​ដោយ​លោកធម៌។
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 637642200637612613
ទៅកាន់ទំព័រ៖