ព្រះត្រៃបិដក ភាគ ៧៣

ឯកស​ញ្ញ​កត្ថេ​រាប​ទាន ទី៤


 [១១៤] ខ្ញុំ​ឃើញ​សំពត់​បង្សុកូល ដែល​ទើរ​លើ​ចុងឈើ ក៏​ផ្គង​អញ្ជលី​ថ្វាយ​សំពត់​បង្សុកូល​ដល់​ព្រះ​សាស្តា។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​នូវ​សញ្ញា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ២៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ជាធំ​ជាង​ជន ព្រះនាម​អមិតាភៈ ទ្រង់​មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឯកស​ញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឯកស​ញ្ញ​កត្ថេ​រាប​ទាន។


រំ​សិស​ញ្ញ​កត្ថេ​រាប​ទាន ទី៥


 [១១៥] (ខ្ញុំ​បានឃើញ) ព្រះ​សុជាត​សម្ពុទ្ធ ទ្រង់​មាន​រស្មី​ច្រើន ដូច​ព្រះអាទិត្យ​ដែល​ទើបនឹង​រះ ឬដូច​ព្រះចន្ទ​មាន​រស្មី​លឿង ព្រះអង្គ​ប្រសើរ​ដូច​ខ្លាធំ និង​គោ​ឧសភៈ ត្រង់​ចន្លោះ​នៃ​ភ្នំ។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637642254163008986
ទៅកាន់ទំព័រ៖