ព្រះត្រៃបិដក ភាគ ៧៣

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អក្ក​ន្តសញ្ញ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អក្ក​ន្តសញ្ញ​កត្ថេ​រាប​ទាន។


សប្បិ​ទាយ​កត្ថេ​រាប​ទាន ទី៩


 [១១៩] ខ្ញុំ​អង្គុយ​ក្នុង​ប្រាសាទ​ដ៏​ប្រសើរ មាន​ពួក​នារី​ចោមរោម បានឃើញ​ព្រះ​សមណៈ ជាម​ហា​វីរៈ ជា​ទេវតា​ដ៏​ក្រៃលែង ជា​នរាសភៈ ទ្រង់​មាន​អាពាធ ស្ដេច​ចូល​មក​ជិត ខ្ញុំ​ក៏​នាំមក​កាន់​ផ្ទះ ខ្ញុំ​បាន​ថ្វាយ​សប្បិ និង​ប្រេង​ដល់​ព្រះ​សិទ្ធត្ថ​មហេសី។ ខ្ញុំ​ឃើញ (ព្រះអង្គ) មាន​ក្រវល់ក្រវាយ​រម្ងាប់​ហើយ មាន​មុ​ខិន្រ្ទិ​យស្រស់បស់ ក៏​ថ្វាយបង្គំ​ព្រះ​បាទា​របស់​ព្រះ​សាស្ដា ហើយ​ដើរទៅ​ខាងមុខ។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637642255738008590
ទៅកាន់ទំព័រ៖