ព្រះត្រៃបិដក ភាគ ៧៣

បាប​និ​វារិ​យត្ថេ​រាប​ទាន ទី១០


 [១២០] ខ្ញុំ​ជម្រះ​ទី​ចង្រ្កម បិទបាំង​ដោយ​ដើម​បបុស ជា​គ្រឿង​ការពារ​ខ្យល់ និង​កម្ដៅថ្ងៃ ដើម្បី​ព្រះមានព្រះភាគ ព្រះនាម​បិយ​ទស្សី។ ខ្ញុំ​តម្កល់ទុក​នូវ​ការ​បំពេញ​កុសល ដើម្បី​ប្រយោជន៍​ដល់​ការ​វៀរបង់​នូវ​បាប ដើម្បី​លះបង់​នូវ​កិលេស​ទាំងឡាយ​ក្នុង​សាសនា​នៃ​ព្រះ​សាស្ដា។ ក្នុង​កប្ប​ទី ១១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ ព្រះនាម​អគ្គិ​តេជះ​ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បាប​និ​វារិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បាប​និ​វារិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 637642257180196055
ទៅកាន់ទំព័រ៖