ព្រះត្រៃបិដក ភាគ ៧៣
បានឮថា ព្រះអជិនទាយកត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ អជិនទាយកត្ថេរាបទាន។
ទ្វេរតនិយត្ថេរាបទាន ទី៣
[១២៣] ក្នុងភពមុន ខ្ញុំកើតជាព្រានម្រឹគនៅក្នុងព្រៃធំ បានឃើញព្រះសម្ពុទ្ធ ទ្រង់ប្រាសចាកធូលីគឺរាគៈ គួរទទួលនូវគ្រឿងបូជា។ ខ្ញុំបានថ្វាយដុំសាច់ដល់ព្រះវិបស្សីមហេសី ខ្ញុំបាននូវឥស្សរភាពក្នុងលោក ព្រមទាំងទេវលោក។ រតនៈតែងកើតឡើងសម្រាប់ខ្ញុំ ដោយការថ្វាយនូវសាច់នេះ រតនៈពីរយ៉ាងក្នុងលោក កើតឡើងដល់ខ្ញុំដោយចំណែកនៃផលបច្ចុប្បន្ន។ ខ្ញុំគ្របសង្កត់នូវសត្វលោកទាំងអស់នោះ ដោយចំណែកនៃការថ្វាយសាច់ ខ្លួនរបស់ខ្ញុំទន់ភ្លន់ផង ទាំងបញ្ញា (របស់ខ្ញុំ) ក៏ដឹងនូវហេតុដ៏ល្អិតផង។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយសាច់ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃមំសទាន។
ID: 637642258395664867
ទៅកាន់ទំព័រ៖