ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្ដេច​ចក្រពត្តិ​មួយ​អង្គ ជាធំ​ជាង​ពួក​នរៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អព្យាធិ​កត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អព្យាធិ​កត្ថេ​រាប​ទាន។


វកុ​លបុប្ផិ​យត្ថេ​រាប​ទាន ទី៦


 [១២៦] ខ្ញុំ​ឈ្មោះ​នារ​ទៈ តែ​គេ​ស្គាល់​ខ្ញុំ​ថា​កស្សបៈ ខ្ញុំ​បានឃើញ​ព្រះ​វិបស្សី​សម្ពុទ្ធ ជាកំពូល​នៃ​ពួក​សមណៈ ដែល​ទេវតា​តែង​ធ្វើសក្ការៈ​ហើយ ជា​ព្រះពុទ្ធ​ទ្រទ្រង់នូវ​អនុព្យញ្ជនៈ គួរ​ទទួល​នូវ​គ្រឿងបូជា ខ្ញុំ​យក​ផ្កាថ្កុល​បូជា​ដល់​ព្រះសម្ពុទ្ធ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពុទ្ធបូជា។
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 637642259472696002
ទៅកាន់ទំព័រ៖