ព្រះត្រៃបិដក ភាគ ៧៣

បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សោ​វណ្ណ​វដំ​សកិ​យត្ថេ​រមាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សោ​វណ្ណ​វដំ​សកិ​យត្ថេ​រាប​ទាន។


មិញ្ជវ​ដំ​សកិ​យត្ថេ​រាប​ទាន ទី៨


 [១២៨] កាល​ព្រះ​លោកនាថ ព្រះនាម​សិខី ប្រសើរ​ជាង​ពួក​អ្នកប្រាជ្ញ ទ្រង់​បរិនិព្វាន​ហើយ ខ្ញុំ​បាន​ធ្វើការ​បូជា​ដើមពោធិ​ព្រឹក្ស ដេរដាស​ដោយ​ផ្កា​ប្រដាប់​ក្បាល។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើ​បូជា​ដោយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ពោធិ​បូជា។ ក្នុង​កប្ប​ទី ២៦ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​សេ្តច​ចក្រ​ពតិ្ត​មួយ​អង្គ ព្រះ​នា​មេ​ឃព្ភៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិ​ញ្ញ ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 637642260196289817
ទៅកាន់ទំព័រ៖