ព្រះត្រៃបិដក ភាគ ៧៣

ឧទ​កា​សន​ទាយិ​វគ្គ ទី២៤
ឧទ​កា​សន​ទាយ​កត្ថេ​រាប​ទាន ទី១


 [១៣១] ខ្ញុំ​ចេញទៅ​អំពី​ទ្វារ​អារាម បាន​ក្រាល​បន្ទះក្តារ​ផង តម្កល់​ទឹក​ទុក​ផង ដើម្បី​សម្រេចប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​អាសនៈ និង​ទឹក។ ក្នុង​កប្ប​ទី ១៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​សេ្តច​ចក្រពត្តិ ព្រះនាម​អភិ​សាមៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ឧទ​កា​សន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ឧទ​កា​សន​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637642261708789805
ទៅកាន់ទំព័រ៖