ព្រះត្រៃបិដក ភាគ ៧៣

ភាជន​ទាយ​កត្ថេ​រាប​ទាន ទី២


 [១៣២] កាលនោះ ខ្ញុំ​កើតជា​នាយ​ស្មូនឆ្នាំង នៅក្នុង​ក្រុង​ពន្ធុ​មតី បាន​រក្សា​ភាជន៍​របស់​ភិក្ខុសង្ឃ។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​រក្សា​ភាជន៍ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ភាជន៍។ ក្នុង​កប្ប​ទី ៥៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​សេ្តច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​អនន្ត​ជលិ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ភាជន​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភាជន​ទាយ​កត្ថេ​រាប​ទាន។


សា​លបុប្ផិ​យត្ថេ​រាប​ទាន ទី៣


 [១៣៣] កាលនោះ ខ្ញុំ​កើតជា​អ្នកធ្វើ​នំ នៅក្នុង​ក្រុង​អរុណ​វតី បានឃើញ​ព្រះ​ជិនស្រី ព្រះនាម​សិខី ស្តេច​និមន្ត​តាម​ទ្វារ​របស់ខ្ញុំ។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637642262119102334
ទៅកាន់ទំព័រ៖