ព្រះត្រៃបិដក ភាគ ៧៣

ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ទទួល​បាត្រ​របស់​ព្រះពុទ្ធ ហើយ​ថ្វាយ​ផ្កា​សាលព្រឹក្ស​ដល់​ព្រះសម្ពុទ្ធ ដែល​កំពុង​ស្តេច​ទៅតាម​ផ្លូវ​តែមួយ​ព្រះអង្គ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ផ្កា​សាលព្រឹក្ស។ ក្នុង​កប្ប​ទី ១៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​អមិត​ញ្ជ​លៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​សា​លបុប្ផិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ សា​លបុប្ផិ​យត្ថេ​រាប​ទាន។


កិ​លញ្ជ​ទាយ​កត្ថេ​រាប​ទាន ទី៤


 [១៣៤] ក្នុង​កាលនោះ ខ្ញុំ​កើតជា​អ្នក​ត្បាញ​ផែង នៅក្នុង​តិ​វរ​បូរី ជាទី​រមណីយដ្ឋាន ឯប្រជុំជន​បាន​ជ្រះថ្លា​ចំពោះ​ព្រះ​សិទ្ធត្ថ​សម្ពុទ្ធ ព្រះអង្គ​ទ្រង់​បំភ្លឺលោក​ក្នុង​ទីនោះ។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637642262440977272
ទៅកាន់ទំព័រ៖