ព្រះត្រៃបិដក ភាគ ៧៣

ប្រជុំជន​ស្វែងរក​កន្ទេល ដើម្បី​បូជា​ព្រះ​លោកនាថ ខ្ញុំ​បាន​ឲ្យ​កន្ទេល​ដល់​ពួក​ជន​អ្នកធ្វើ​ពុទ្ធបូជា។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ធ្វើកុសល​កម្ម ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​កន្ទេល។ ក្នុង​កប្ប​ទី ៧៧ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​ជលន្ធ​រៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​កិ​លញ្ជ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ កិ​លញ្ជ​ទាយ​កត្ថេ​រាប​ទាន។


វេ​ទិ​ទាយ​កត្ថេ​រាប​ទាន ទី៥


 [១៣៥] ខ្ញុំ​មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ បាន​ឲ្យ​គេ​ធ្វើ​ខឿន ត្រង់​ដើមពោធិ​ព្រឹក្ស​ដ៏​ប្រសើរ របស់​ព្រះមានព្រះភាគ​ព្រះនាម​វិបស្សី។ ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ឲ្យ​គេក​សាង​ខឿន ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ខឿន។
ថយ | ទំព័រទី ១៧៣ | បន្ទាប់
ID: 637642262750664857
ទៅកាន់ទំព័រ៖