ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ១១ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះ​នាម​សុរិយ​ស្ស​មៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​វេ​ទិ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ វេ​ទិ​ទាយ​កត្ថេ​រាប​ទាន។


វណ្ណ​ការ​កត្ថេ​រាប​ទាន ទី៦


 [១៣៦] ក្នុង​កាលនោះ ខ្ញុំ​កើតជា​ជាង​ជ្រលក់ ក្នុង​ក្រុង​អរុណ​វតី បាន​ជ្រលក់​គ្រឿងប្រដាប់​ដាក់​សំពត់​ក្នុង​ចេតិយ ឲ្យ​មាន​ពណ៌​ផ្សេងៗ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ជ្រលក់​ពណ៌ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​វណ្ណ​ទាន។ ក្នុង​កប្ប​ទី ២៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ​មួយ​អង្គ ព្រះនាម​ចន្ទ​សមៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637642263074571056
ទៅកាន់ទំព័រ៖