ព្រះត្រៃបិដក ភាគ ៧៣
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះសុមង្គលត្ថេរមានអាយុ បានសម្តែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សុមង្គលត្ថេរាបទាន។
សរណគមនិយត្ថេរាបទាន ទី៣
[១៣] សង្រ្គាមរបស់ពួកទេវរាជទាំងពីរព្រះអង្គ តាំងផ្ដើមឡើង មានកងទ័ពតាំងឡើងព្រម សំឡេងគឹកកងខ្លាំងប្រព្រឹត្តទៅ។ ព្រះលោកវិទូ ព្រះនាមបទុមុត្តរៈ ព្រះអង្គគួរទទួលនូវគ្រឿងបូជា ជាព្រះសាស្ដា ទ្រង់ឋិតនៅនាអាកាស ហើយញុំាងមហាជនឲ្យកើតសង្វេគ ទេវតាទាំងអស់ មានចិត្តរីករាយ ក៏ទម្លាក់អាវក្រោះ និងអាវុធចុះ ហើយថ្វាយបង្គំព្រះសម្ពុទ្ធ ជាពួកទេព មានចិត្តមូលតែមួយក្នុងវេលានោះ។
ID: 637642201518727271
ទៅកាន់ទំព័រ៖