ព្រះត្រៃបិដក ភាគ ៧៣

ខ្ញុំ​កាន់​យក​ព្រះធាតុ​នោះ​របស់​ព្រះពុទ្ធ​ជា​ផៅពង្ស​នៃ​ព្រះអាទិត្យ ហើយ​បម្រើ​អស់ ៥ ឆ្នាំ ដូច​កាល​បម្រើ​ព្រះអង្គ​ជា​បុគ្គល​ឧត្តម​ជាង​ពួក​នរៈ កាល​ទ្រង់​គង់​ព្រះជន្ម​នៅឡើយ​ដែរ។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​បូជា​ព្រះធាតុ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការបម្រើ​ព្រះធាតុ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះធាតុ​បូ​ជកត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ធាតុ​បូ​ជកត្ថេ​រាប​ទាន។


សត្ត​សត្ត​លិ​បុប្ផ​បូ​ជកត្ថេ​រាប​ទាន ទី៨


 [១៤៨] ក្នុង​កាលនោះ ខ្ញុំ​បាន​ក្រងផ្កា​ម្លិះរួត​ទាំងឡាយ ៧ កម្រង ដាក់លើ​ក្បាល ហើយ​បូជា​ដល់​ព្រះពុទ្ធ​ព្រះនាម​វេស្សភូ ព្រះអង្គ​ប្រសើរ​ជាង​ពួក​នរៈ។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ផ្កា។
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637642267337696155
ទៅកាន់ទំព័រ៖