ព្រះត្រៃបិដក ភាគ ៧៣

បណ្ណ​ទាយ​កត្ថេ​រាប​ទាន ទី៨


 [១៥៨] ខ្ញុំ​ស្លៀកសំពត់​សំបក​ឈើ នៅ​ជិត​ភ្នំ​ហិមពាន្ត ជា​អ្នក​បរិភោគ​ស្លឹកឈើ មិន​មាន​រសប្រៃ​ផង សង្រួម​ក្នុង​ការប្រព្រឹត្តិ​ទាំងឡាយ​ផង។ ក្នុង​ពេលបាយ​ព្រឹក ព្រះ​សិទ្ធត្ថ​សម្ពុទ្ធ ស្តេច​ចូល​មករ​កខ្ញុំ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ថ្វាយ​ចង្ហាន់​ស្លឹកឈើ​នោះ​ដល់​ព្រះសម្ពុទ្ធ ដោយដៃ​របស់​ខ្លួន។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ស្លឹកឈើ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​ថ្វាយ​ស្លឹកឈើ ក្នុង​កប្ប​ទី ២៧ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះ​នា​មយ​ទត្ថិ​យៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​បណ្ណ​ទាយ​កត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ បណ្ណ​ទាយ​កត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637642271221446055
ទៅកាន់ទំព័រ៖