ព្រះត្រៃបិដក ភាគ ៧៣

តេ​លម​ក្ខិ​យត្ថេ​រាប​ទាន ទី២


 [១៦២] កាល​ព្រះមានព្រះភាគ ព្រះនាម​សិទ្ធត្ថៈ ជា​នរាសភៈ បរិនិព្វាន​ហើយ ក្នុង​កាលនោះ ខ្ញុំ​បាន​លាបប្រេង​ត្រង់​ខឿន​ពោធិព្រឹក្ស។ ក្នុង​កប្ប​ទី ៩៤ អំពី​កប្ប​នេះ ក្នុង​កាលនោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​លាបប្រេង ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​លាបប្រេង។ ក្នុង​កប្ប​ទី ២៤ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​សុ​ច្ឆ​វិ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​តេ​លម​ក្ខិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ តេ​លម​ក្ខិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637642272941133522
ទៅកាន់ទំព័រ៖