ព្រះត្រៃបិដក ភាគ ៧៣

ក្នុង​កប្ប​ទី ៨៧ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​សេ្ដច​ចក្រពត្តិ ៧ ជាតិ ព្រះនាម​មហា​រេណុ​ដូចគ្នា ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​ភិ​ក្ខ​ទាយ​កតេ្ថ​មាន​អាយុ បាន​សម្តែង​ហើយ​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ ភិ​ក្ខ​ទាយ​កតេ្ថ​រាប​ទាន។


ញាណ​សញ្ញិ​កតេ្ថ​រាប​ទាន ទី២


 [២] (ខ្ញុំ​បានឃើញ) នូវ​ព្រះសម្ពុទ្ធ ទ្រង់​មាន​វណ្ណៈ​ដូច​មាស ទ្រង់​ដូច​អាជានេយ្យ​ដ៏​ប្រសើរ ឬទ្រង់​ដូច​ដំរី​ឈ្មោះ​មា​តង្គៈ ដែល​ចុះប្រេង​បី​យ៉ាង ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ ទ្រង់​ញ៉ាំង​ទិស​ទាំងពួង​ឲ្យ​ភ្លឺច្បាស់ ទ្រង់​ដូចដើម​សាល​រាជ មាន​ផ្ការីក​ហើយ ទ្រង់​ជា​ច្បង​ក្នុង​ត្រៃលោក ទ្រង់​ឧត្តម​ជាង​នរៈ ទ្រង់​ស្តេច​និមន្ត​ទៅតាម​ច្រក បាន​ញ៉ាំង​ចិត្ត​ខ្ញុំ​ឲ្យ​ជ្រះថ្លា​ក្នុង​ញាណ (របស់​ព្រះអង្គ) ខ្ញុំ​បាន​ផ្គង​អញ្ជលី មានចិត្ត​ជ្រះថ្លា មានចិត្ត​រីករាយ ហើយ​ថ្វាយបង្គំ​ព្រះ​សិទ្ធត្ថៈ។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637642195895737586
ទៅកាន់ទំព័រ៖