ព្រះត្រៃបិដក ភាគ ៧៣
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបតិ្តហើយ។
បានឮថា ព្រះសរណគមនិយត្ថេរមានអាយុ បានសម្ដែងហើយនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ចប់ សរណគមនិយត្ថេរាបទាន។
ឯកាសនិយត្ថេរាបទាន ទី៤
[១៤] គ្រានោះ ខ្ញុំកើតជាទេវរាជឈ្មោះវរុណៈ មានយានពលវាហនៈ បានចូលទៅបម្រើព្រះសម្ពុទ្ធ កាលព្រះអត្ថទស្សីឧត្តមជាងសត្វជើងពីរ ជាលោកនាថ ទ្រង់បរិនិព្វានហើយ ខ្ញុំនាំយកតូរ្យតន្រ្តីទាំងពួង ទៅកាន់ពោធិព្រឹក្សដ៏ប្រសើរ។ ខ្ញុំប្រមូលគ្រឿងដេញដំទាំងអស់ ចូលទៅបម្រើដើមពោធិព្រឹក្សដ៏ប្រសើរ ដោយការប្រគំ និងការរាំ ដូចជាបម្រើព្រះសម្ពុទ្ធ ក្នុងទីចំពោះព្រះភក្រ្ត។ ខ្ញុំបម្រើដើមពោធិព្រឹក្សក្នុងទីនោះ ជាឈើដុះលើផែនដី ខ្ញុំអង្គុយផ្គត់ភ្នែន ធ្វើកាលកិរិយាក្នុងទីនោះ។
ID: 637642202126540235
ទៅកាន់ទំព័រ៖