ព្រះត្រៃបិដក ភាគ ៧៣

អឌ្ឍ​ចន្ទិ​យត្ថេ​រាប​ទាន ទី៣


 [១៦៣] ខ្ញុំ​បាន​ថ្វាយ​ក្បាច់​អឌ្ឍចន្ទ ចំពោះ​ពោធិព្រឹក្ស​ដ៏​ឧត្តម របស់​ព្រះមានព្រះភាគ​ព្រះនាម​តិស្សៈ ដែល​ជា​ឈើ​ដុះ​លើ​ធរណី។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​អឌ្ឍចន្ទ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ការ​បូជា​ពោធិព្រឹក្ស។ ក្នុង​កប្ប​ទី ២៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើតជា​ស្តេច​ចក្រពត្តិ ព្រះនាម​ទេវ​លៈ ទ្រង់​បរិបូណ៌​ដោយ​កែវ ៧ ប្រការ មាន​កម្លាំង​ច្រើន។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​អឌ្ឍ​ចន្ទិ​យត្ថេ​រមាន​អាយុ បាន​សម្តែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ អឌ្ឍ​ចន្ទិ​យត្ថេ​រាប​ទាន។

ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637642273248321080
ទៅកាន់ទំព័រ៖